នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការពីបទ ឃាតកម្ម

175

ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៦ទៅ៨នាក់ ត្រូវបានកម្លាំងនគរបាល ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ពីបទ ឃាតកម្ម ។

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យខាងលើ រួមមាន ឈ្មោះ ភ្លុច បៀ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល និង ឈ្មោះ ផល នឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល កាលពីវេលាម៉ោង១ យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យ រួមនឹងបក្សពួក បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ឈ្មោះ យួម កៅយី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បណ្ដាលអោយរបួសធ្ងន់ហើយបានយកជនរងគ្រោះទៅចងនឹងដើមស្វាយ ក្នុងចំការ រហូតដល់ថ្ងៃត្រង់ថ្ងៃដដែល ទើបមានប្រជាពលរដ្ឋប្រទះឃើញ ក៏ជួយរួចរាយការណ៏មកសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ តែម្តង ។

ត្បិតជនរងគ្រោះ មិនបានបាត់បង់ជីវិត តែជនសង្ស័យ ក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទ ឃាតកម្ម ។ ដោយឡែកបក្សពួកដ៏ទៃទៀតរបស់ជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បី ដើម្បីឈានដល់ ឃាត់ខ្លួនដាក់ទោសតាមច្បាប់ ៕

ចំណែក