មហាជន​ ហួសចិត្ត​ និងរិះគន់​ គ្លីនិច  Lotus Spa & Clinic live វិដេអូ  ពី​សកម្មភាព   វះកាត់​ដេរខ្ជឹប​ ទ្វា មាស ស្ត្រី ​ផ្អើល ​សង្គមហ្វេកបុក (មានវីដេអូ)

1901

ភ្នំពេញ៖ មហាជន  សម្តែង​ការ​ហួសចិត្ត ​និង រិះគន់   ចំពោះ គ្លីនិច​  Lotus Spa & Clinic  ​ដែល​បាន ថតឡាយ ​វិដេអូ  នៅសកម្មភាព វះកាត់ដេរ ខ្ជឹប ទ្វា មាសស្ត្រី ម្នាក់ ​បង្កឲ្យមានការភ្ញាក់ផ្អើល ពេញ  បណ្តាញ​សង្គម  ហ្វេកបុក កាលពី ថ្មីកន្លងមកនេះ  ។

មហាជន បានលើកឡើង​ថា ការ ឡាយ ពីសកម្មភាព  វះកាត់ដេរ ខ្ជឹប ទ្វា មាសស្ត្រី   live​ វិដេអូ  ឲ្យមហាជន មើល​ តាមហ្វេកបុក  នេះមិនដឹងថា គ្លីនិច  Lotus Spa & Clinic​ មាន​ការ​អនុញ្ញាត​ពី​ក្រសួងពាក់ព័ន្ធ ដែររឺទេ   ព្រោះថា​ ការ​ផ្សាយបែបនេះវា ​ប៉ះពាល់ ​ដល់តម្លៃ ស្ត្រី ខ្មែរ យើង   ខ្លាំង​ណាស់ ។ ដេរអ្វី វះអ្វីវះទៅ​ តែសុំឲ្យធ្វើនៅក្នុង គ្លីនិចរបស់ខ្លួន ថតទុកឲ្យមហាជន ដែលមានបំណង ចង់ ដេរ មើល​ចុះ ​មិនគួរណា ​បង្ហោះ សកម្មភាព​ ដើម្បី​ប្រូមូតសិន ​ពីសេវាកម្មរបស់ខ្លួន ដោយ​ពុំបានគិត​ ពីតម្លៃ ស្ត្រីខ្មែរនោះឡើយ ។

ជា​មួយគ្នានេះ​ផងដែរ​ មតិមហាជន ​បាន​សូម​​សំណូមពរ ​ឲ្យក្រសួងពាក់ព័ន្ធ ​​ពិសេស​ក្រសួង​សុខា​ភិបាល​ គួរ​មានចំណាត់ការ ​ចំពោះ គ្លីនិច  Lotus Spa & Clinic    ដែល​មានទីតាំង  ផ្ទះលេខ4 .ផ្លូវ200.ក្នុងសង្កាត់ បឹងរាំង​ ខណ្ឌដូនពេញ  ( នៅ​ខាងក្រោយ​ធនាគារ​​វឌ្ឍនៈ​ផ្លូវនរោត្តម ​ទល់​មុខអនុវិទ្យាយល័ ចតុមុខ ) ​

សូមបញ្ជាក់ថា ​ការផ្សាយ របស់ ​ គេហទំព័រ «ខ្មែរពិត»  នេះ គ្មានចេតនា  រិះគន់  ជាន់ពន្លិច ​ចំពោះការធ្វើអាជីវ ​កម្មរបស់ គ្លីនិច ​ខាងលើនោះទេ     ប៉ុន្តែ សកម្មភាព ​របស់ គ្លីនិច  Lotus Spa & Clinic     ដែលថត ​សកម្មភាព វះកាត់ ដេរខ្ជឹប​ ទ្វា មាស  live ​វិដេអូ​  តាម​ហ្វេសបុក ឲ្យ​មហាជនមើល រាប់ម៉ឺនលាននាក់ ជុំវិញពិភពលោក  វាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់  វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ខ្មែរ ​ដ៏ល្អរបស់យើង ។ ​សារព័ត៌មានខ្មែរពិត នឹង​​រង​ចាំការ ​បំភ្លឺ ​រាល់ម៉ោង​បំពេញ​ការងារ​។

បើ​យោងតាម ការផ្សាយ របស់ គ្លីនិច  Lotus Spa & Clinic     តាម​ផេករបស់ខ្លួនបានបង្ហាញថា  គ្លីនិច  Lotus Spa & Clinic      មាន​សេវា ជាច្រើនដូចជា ៖

វ័យកម្មទ្វារមាសបង្កាត់ភ្លើងស្នេហ៍

ធ្វើអោយទ្វារមាសត្រឡប់ទៅរកវ័យ២០ឆ្នាំវិញ ដោយប្រៀវិធី  ​វះកាត់​តំបន់​សម្ងាត់  ជា​ធម្មតា ស្រ្តី​ដែល​ក្រោយ​ពេលឆ្លងទន្លេ ហើយ ។​ ជាពិសេស ​គឺឆ្លងទន្លេ តាមបែបធម្មជាតិ​ នឹង​ធ្វើ​អោយទ្វារមាស​មាន​បញ្ហា​ដូចជា រលុង​ ប្រហោងធំ​ជាង​ធម្មតា ប្រដាប់​ភេទ​មាន​ ពណ៌ជាំស្រអាប់…រាល់បញ្ហា​ទាំងនេះ​ ហើយដែលធ្វើអោយស្រីៗ បាត់បង់ជំនឿចិត្ត​ តូចចិត្ត​ និង​ឥទ្ធិពល​មិនល្អ ​ដល់ជីវិតគូស្រករ។

សេវាកម្មវះកាត់វ័យកម្មទ្វារមាសនៅ Lotus Spa & Clinic នឹង​ជួយ ​ធ្វើ​អោយ​ទ្វារមាស​របស់​អ្នកល្អស្អាត ​ស្រស់ថ្លា ​តឹងណែន​ ដូចជា នៅវ័យក្រមុំនាំមកក្តីសុខដល់គូរ​ស្នែហ៍ទាំងឡាយ  Lotus Spa & Clinic

ធានា ៖ បង្រួមទ្វារមាស​ត្រឡប់​មក​តូចត្រឹម​តែក្នុងមួយដំណើរការនៃការព្យាបាល ​ ជួយ​វ័យ​កម្ម បន្តឹង​សាច់ដុំទ្វារមាស​ ជួយ​កែ​សម្រួល​នូវមុខងារ​ជីវសាស្ត្រ  ដាច់​ខាត​សុវត្ថិភាព មិន​បន្សល់​ស្លាកស្នាម​ មិន​ប៉ះពលដល់មុខងារផ្សេងៗ របស់ប្រដាប់ភេទ  ។

បងប្អូនស្រ្តីណា​ ដែលមានចំណាប់​អារម្មណ៍​សូម comment «ចុច» ឬទុក​លេខ​ទូរស័ព្ទ​ នឹង​មាន​គ្រូពេទ្យ​ផ្តល់​ទីប្រឹក្សា​ inbox​ ផ្តល់ព័ត៌មានមុន–  ក្រោយ​ពេលព្យាបាលអោយលោកអ្នក៕

ដោយ ៖ 096 49 39 998 , 017 27 30 26

ខាងក្រោយនេះ ៖ វីដេអូ

 

ចំណែក