សន្និសីទសារព័ត៌មានការប្រកួតនៃ Tiger Street Football Festival 2019 ជាផ្លូវការប្រចាំមណ្ឌបាត់ដំបង

277

បាត់ដំបង ៖ ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានមកដល់ខេត្តបាត់ដំបងហើយ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលក្រុមការងារ Tiger Street Football Festival 2019 បានរៀបចំពិធីសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតប្រកាសបើកការប្រកួតជាផ្លូវការ នារសៀលថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារស្ទឹងសង្កែ។

ចំពោះខេត្តបាត់ដំបង ដែលជាមណ្ឌលទី៤នេះ មាន៩៦ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី២៦-២៧ ខែមករា នៅពហុកីឡដ្ឋានស្តាតចាស់ វាយបែកចាន ទីរួមខេត្តបាត់ដំបង ។ ដើម្បីចូលរួមចំណែកក្នុង ការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង ។

លោក តឹក សេងហុង នាយកគ្រប់គ្រងស្លាកសញ្ញាផលិតស្រាបៀរថៃហ្គ័រ បានលើកឡើងថា  ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយ សហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។ សូមកីឡាករទំាងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជើងឯកប្រចាំតំបន់ និងប្រចាំប្រទេស  ហើយអ្វីដែលកាន់តែពិសេសនោះសម្រាប់ឆ្នាំ២០១៩ នេះយើង បានបង្កើនមណ្ឌលប្រកួតរហូតដល់៩ទីតាំង និងរង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់ ៥០០០០ដុល្លារ។

សម្រាប់ខេត្តបាត់ដំបងនេះ យើងជ្រើសយក៩ក្រុម ដើម្បីយកទៅប្រកួតផ្តាច់ព្រ័ត្រ នៅរាធានីភ្នំពេញ ហើយកាន់តែពិសេសទៀតនោះ កីឡាករទាំង៩ក្រុមនោះ នឹងមានឱកាសបានជួបផ្ទាល់ ជាមួយកំពូលតារា បាល់ទាត់អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ។

ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យនោះ នាពេលរាត្រីយើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុនឆាកតន្រ្តីកាន់តែទំនើប និងមានក្លឹបទឹកកកថៃហ្គ័រគ្រីស្តាល់ ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពី សំណាក់តារាល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជាទៀតផង ៕

ចំណែក