Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញបន្តចុះពិនិត្យនៅតាមស្ថានីយ៍ប្រេងដើម្បីងស្វែងរកភាពយុត្តិធម៌រវាងអ្នកលក់និងអ្នកទិញ

បាត់ដំបង! នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង បានបន្តចុះយុទ្ធនាការត្រួតពិនិត្យនៅតាមស្ថានីយ៍ប្រេងនានាក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការរង្វាស់រង្វាល់បរិមាណប្រេងដែលបានចាក់លក់អោយប្រជាពលរដ្ឋ។

លោក សេង គឹមស៊ា ប្រធានការិយាល័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា! គោលបំណងដែលក្រុមការងាររបស់លោកចុះពិនិត្យនៅតាមស្ថានីយ៍ប្រេងទាំងអស់នេះ គឺគោលបំំណងស្វែងរកភាពយុត្តិធម៌រវាងអ្នកលក់និងអ្នកទិញដើម្បីធ្វើយ៉ាងណាអោយមានភាពសុក្រិត ក្នុងការលក់ និងការទិញប្រេង អោយមានភាពត្រឹមត្រូវ អោយមានបរិមាណត្រឹមត្រូវគ្រប់គ្រាន់ដើម្បីលក់ផ្តល់ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ហើយចំពោះការចុះពិនិត្យនាថ្ងៃនេះក៏ដូចជាថ្ងៃកន្លងមក ខាងមន្ត្រីជំនាញរបស់លោកពិនិត្យឃើញថាមិនដែលសូវមានខុសប៉ុន្មានទេ ដោយសារយើងមានការចុះលក្ខខណ្ឌ ហើយការចុះពិនិត្យនេះដែរគឺគ្រាន់តែជាការពិនិត្យជាលក្ខណះកែទម្រង់អោយវាត្រឹមត្រូវ អោយមានសុក្រិតភាព ហើយបើពិនិត្យឃើញមានខុសតិចតួចយើងអាចអោយគាត់ជួសជុលកែតម្រូវ នៅពេលកែតម្រូវរួចក្រុមការងាររបស់លោកនិងចុះមកត្រួតពិនិត្យម្តងទៀតនិងសៀលជូនគាត់ឡើងវិញ។

ហើយជាចុងក្រោយក្នុងនាមអោយក្រុមការងារ ក៏សូមសំណូមពរទៅដល់ម្ចាស់ស្ថានីយ៍ទាំងអស់នៅក្នុងខេត្តធ្វើយ៉ាងណាសូមរក្សានូវកំរិតប្រេងដែលអនុញ្ញាតអោយបាញ់ចែកចាយលក់អោយអតិថិជនអោយមានភាពសុក្រិត យុត្តិធម៌ កម្រិតអនុញ្ញាតតាមកំណត់បច្ចេកទេសរបស់ក្រុមការងារត្រួតពិនិត្យ ហើយសម្រាប់ខេត្តបាត់ដំបង នៅក្នុងឆមាសទី១ ក្រុមការងារចុះត្រួតពិនិត្យបានចំនួន៧៨ស្ថានីយ៍។