លោក ​G-Devith ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​ ​លោក ​ថៃ​ នរៈសត្យា ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ អាន​ហើយ​ចុកឈាម !​

544

ភ្នំពេញ ៖ ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន ​ដកស្រង់ ​សម្ដី ​​លោក ​ថៃ​ នរៈសត្យា ​រដ្ឋ​លេខា​ធិការក្រសួងវប្បធម៌ ​និង​វិចិត្រសិល្បៈ ​បាន​លើក​ឡើង​ពី​រឿង​ ​​កញ្ញា ទេព បូព្រឹក្ស ​ត្រូវ​បាន​បុរស​ម្នាក់​​​​​​​​​​​​ជះ​ស្រាបៀ និង​គប់ កំប៉ុង​ស្រាបៀ​ដាក់​ថា ​វា​បង្ហាញ​ពី​ការ​ស្រុតចុះ​ នៃសីលធម៌​របស់​បុគ្គល​ និង​ការ​ចូលរួម​ស្រុតចុះ​ មួយ​ផ្នែកតូច ​ណា​មួយ​នៃ​សង្គមដែរ ។

លោក​ រដ្ឋ​លេខា​ធិការក្រសួងវប្បធម៌ ​ក៏​បាន​លើកឡើង​ដែរថា​ សម្រាប់រឿងនេះ ​តូច​នេះ ​ប៉ុន្តែ​បើ​យើង​មាន​ការ​ចេតនា​បំប៉ោង ​រឿង​វា​នឹងធំ​។ ​យើងគួរតែនាំគ្នាជួយ​រំលត់​គ្នា​ទើប​ល្អ។

ក្រោយពីស្ដាប់ប្រសាសន៍របស់ ​ថៃ នរៈសត្យា ​ហើយ​ ​តារា​រ៉េប ​លោក ជី ដេវីត ​ក៏បាន​តប​ទៅវិញ​ថា ៖ «ការ​មានប្រសាសន៍របស់​ឯកឧត្តម គឺជាការពិត​ ? ​គឺ​ជាការត្រឹមត្រូវ ? ការមានប្រសាសន៍​ ឯកឧត្តម​ គឺ​ជា​វា​ការ​លើក​ទឹកចិត្តដល់វិស័យគប់ស្រាបៀរលើនារីភេទ​ ឬ អ្នក​សិល្បះ ? វាអាច​ជា​អង្គ​តូច​សម្រាប់​ ឯកឧត្តម​ វាអាច​ជារឿង​តូចតាច​សម្រាប់ការប្រលាក់ដោយស្របៀរ វាអាចតូច​តាច​ដោយត្រូវ​នឹងកំប៉ុងស្រាបៀរ ​តែវា​មិន​តូចតាចត្រង់ថា​ យើងរស់នៅប្រទេស​មាន​ សន្តិភាព ​និង ​ច្បាប់​ពេញលេញ​ សិទ្ធពេញ​លេញ​ មិនត្រូវបណ្តោយអោយ​ជនណា​បំពាន​អ្នកដ៏ទៃ​​ដោយ​កាយវិការ​ និងចេតនា​អាក្រក់​បំពាននារីភេទ​ ដោយ​ភាព​មើលងាយនារីភេទ​ ប្រមាថ​កិត្តិយសនារីភេទ​ នោះទេ? សូម​ ឯឧត្តមជ្រាប និងទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ »

សូមបញ្ជាក់​ថា កំពូល​តារា​ចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសគឺ​ កញ្ញា ​ទេព​ បូព្រឹក្ស​ ត្រូវបានបុរសម្នា​ក់​​​​​​​​​​​​ ជះស្រាបៀ ​និងគប់កំប៉ុងស្រាបៀដាក់​ហើយ​កាល​យប់ថ្ងៃទី​២៥ ខែធ្នូ ​ឆ្នាំ ​២០១៨​ ខណៈដែលកំពុងច្រៀងនៅភោជនីយដ្ឋានមួយ​​​​​​​​​​​​កន្លែង ដែលស្ថិត​នៅ​មន្ទីរពេទ្យ​កុមារជាតិ​ នោះ​ បានធ្វើបងប្អូនជាច្រើនមានការខឹងសម្បារចំពោះ ជនដែល​បានបង្កហេតុឡើង៕

ចំណែក