អភិបាលខេត្ត​ឧត្តរមានជ័យ​​ ៖​ មន្ត្រី​សុរិយោដី​មុន​នឹង​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​ ត្រូវ​ពិនិត្យ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​

153

ឧត្ដរមានជ័យ ៖ អភិបាលខេត្ត​ឧត្តរមានជ័យ ​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​​សុរិយោដី​ ​ត្រូវតែ​ធ្វើការ​ពិនិត្យ​ឯកសារ​ក្បាលដី​ ឫ​ ប័ណ្ណ​កម្ម​សិទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ នឹង​ចុះបញ្ជី​ ជៀសវាង​ការ​ធ្វើ​ប្លង់​ ឫ​​ ប័ណ្ណ​កាន់​កាប់​ដីធ្លី​ជាន់​គា្ន​ពី​ម្ចាស់​មួយ​​ទៅ​ម្ចាស់​នោះ​ ​។ ឯកឧត្តម ស ​ថា​វី បាន​បន្ដថា​ ​​ទាំងនេះ ​គឺជា​បញ្ហា​មួយ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​យក​មក​បង្ហាញ​ នឹង​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ នឹង​មាន​តម្លាភាព​ខ្ពស់​ក្នុង​ការ​ចុះ អនុវត្ត​ដីធ្លី​។

ឯកឧត្តម ស ថា​វី ​អភិបាល​ នៃ​គណៈអភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ បាន​បញ្ជាក់​ក្នុង​ពិធី​ បើក​អង្គ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្នុង​ការ​វាយ​តម្លៃ​ការងារ​ប្រចាំ​ ឆាំ្ន​២០១៧​ នឹង​លើក​ទិសដៅ​ការងារ​ បន្ត​ឆ្នាំ២០១៨​ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ ​នឹង​សុរិយោដី​ខេត្ត​នៅ​សាល​ប្រជុំ​សាលាខេត្ត​ឧ​ត្ត​មាន​ជ័យ ​​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ ​១៤​ កើត​ខែ​ មេឃ ​ឆាំ្ន​រការ​ នព្វ​ស​ក ព​.​ស ​២៥៦០​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមករា ឆ្នាំ ​២០១៧នេះ ។ ពិធី​នេះដែរ​ ​មានការ​អញ្ជើញ​ចូល​រួមពី​ ឯកឧត្តម យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រួម​ទាំង​មន្ត្រី​មកពី​សា្ថប័ន​​ពាក់​ពន្ធ​ជាច្រើនរូប​​ផងដែរ​។

ឯកឧត្តម ស ថា​វី បាន​បន្ដទៀតថា ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​យើង​ពេល​បច្ចុប្បន្ននេះ ​រឿង​ទំនាស់​វិវាទ​ដីធ្លី​បាន​កើត​ឡើងជា​ច្រើន​កន្លែង​នៅ​តាម​ភូមិសាស្ត្រ​ស្រុក​នីមួយៗ ។ ដូច្នេះ​មន្ត្រី​ស្ថាប័ន​ពាក់​ព័ន្ធ ​នឹង​មន្ត្រី​ជំនាញ​ទាំងអស់​ធ្វើ​យ៉ាង​ត្រូវ​ពង្រឹង​នឹង​ខិតខំ​បន្ត​នូវ​ភារកិច្ច​ការងារ​របស់​ខ្លួន​នៅ​តាម​គោលដៅ​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​បម្រើ​សេវា​សាធារណៈ​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដា្ឋន​របស់​ខ្លួន​ឲ្យ​​ទទួល​បាន​ប្រសិទ្ធភាព​ ​ខ្ពស់ ​​ ជូន​ដល់​ពលរដ្ឋ​ក្នុង​ការ​បែងចែក​បញ្ជី​ក្បាលដី​នឹង​ប័ណ្ណ​កម្ម​សិទ្ធ​ក្បាលដី​ ឲ្យ​បាន​ឆាប់​រហ័ស​ផងដែរ​​។

សម្រាប់​ លោក គឹម គា​វិ​ន បាន​បញ្ជាក់ថា ​ក្នុង​នោះ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទីរ​បាន​ចេញ​ប័ណ្ណ​ បាន​ចំនួន​២១៦១​ប័ណ្ណ​ ចុះបញ្ជី​បន្ត​ផ្ទេរសិទ្ធិ​បាន​ចំនួន​២៦១​ប័ណ្ណ​ ​ មា្ចស់ដី​ បានមក​យក​ប័ណ្ណ​ ​ចំនួន​១៨៥៤​ប័ណ្ណ​ ​​ចុះបញ្ជី​ដី​ បំពេញ​បន្ថែម​បាន​ចំនួន​១០​ប័ណ្ណ​ ​នឹង​នៅ​សល់​ប័ណ្ណ​ ​​ចំនួន​៤៣៩​ប័ណ្ណ​ ​ដោយ​មូលហេតុ​មា្ច​ស់​ដី​មិនទាន់​បាន​មក​ទទួលយក​។

លោក​ បាន​បន្តទៀតថា​ ដោយឡែក​ការចុះបញ្ជី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ ​មាន​១០៧​ប័ណ្ណ​ ​​ផ្ទេរសិទ្ធិ​នឹង​បន្ត​បាន​ចំនួន​៥៦​ប័ណ្ណ​ ​ដាក់​បន្ទុក​បញ្ចាំ ហ៊ីប៉ូ​តែក​បាន​៩៧​ប័ណ្ណ​ ​លើក​លែង​លើ​បន្ទុក​បាន​៤៥​ប័ណ្ណ​ ក្នុង​នោះ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ទទួល​ពាក្យ​បណ្តឹង ​បាន​១២​ករណី​ ដោះស្រាយ​បញ្ចប់​ បាន​៤​ករណី​ ​ពាក្យ​បណ្តឹង ​ច្រានចោល​៦​ ករណី ​ដក​ពាក្យ​បណ្តឹង​២​ករណី​ ​នឹង​ចាប់​ដំណើរ​ការ​បន្ត​បាន​៣៥​ករណី​ ​ព្រមទាំង​បណ្ដឹង​កំពុង​បន្ត​ដោះស្រាយ​ចំនួន​២០​ករណី​​។

លោក​ បាន​បន្តថា ​នៅ​ឆាំ្ន​២០១៨​នេះ​ មន្ទីរ​នឹង​ខិតខំ​ពង្រឹង​បន្ត​ការអនុវត្ត​ ​ការងារ​ចុះបញ្ជី​ដីធ្លី​ដែល​មាន​លក្ខ​ណៈជា​ប្រព័ន្ធ​ឲ្យ​បាន​ល្អប្រសើរ​ឡើង​ជូន​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​ក្នុង​ការ​បំរើ​សេវា​សាធារណៈ​ ជូន​ពួកគាត់​អោយ​បាន​រហ័ស​​ ​ទាន់​ពេលវេលា​ ​ក្នុង​នោះ​ដែរ ​ក្រុមការងារ​ក៏​មាន​ការ​ប្រឈម​ខ្លះៗ​ផងដែរ​ ចំពោះ​មុខ​នៅ​ពេល​ចុះ​អនុវត្ត​​ការងារ​នៅ​តាម​មូល​ដា្ឋ​ន​របស់​ខ្លួន​។

ក្នុង​ឱកាស​បិទ​អង្គ សន្និបាត ​ឯកឧត្តម​ អភិបាលខេត្ត​ ក៏បាន​អញ្ជើញ​ផ្ដល់​នូវ​គ្រឿង​ឥស្សរិយយស ​មេដៃ​ មាស​ចំនួន​៣​ មេដៃ​សំរឹទ្ធិ​១​ នឹង​មេដៃ​ប្រាក់​១​ នឹង​ប័ណ្ណ​សរសើរ​ជូន​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ​ឆ្នើម ​ក្នុង​ការ​អនុវត្ត​​បំពេញភារកិច្ច​វាលវែង​ដីធ្លី​នា​ពេល​កន្លងមក​ផងដែរ​៕

ចំណែក