Connect with us

សន្តិសុខ និង សង្គម

មានការលួចបើកបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅអគារថកសិនធ័រ៍ ជាន់ទី២

ភ្នំពេញ៖ សេចក្ដីរាយការណ៍ បានបញ្ជាក់ថា មានការលួចបើកល្បែងស៊ីសងខុសច្បាប់ចម្រុះ ប្រមូលផ្ដុំមនុស្សជាច្រើន ស្ថិតនៅទីតាំងអគារយីហោ «ថកសិនធ័រ៍» ជាន់ទី២ ភ្នាល់ដាក់លុយធំៗ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ។

ប្រជាពលរដ្ឋដែលមិនចូលចិត្ត និងរងផលប៉ះពាល់ពីល្បែងខុសច្បាប់នេះ បានសំណូមពរដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ​គួរមាន​វិធានការ​បង្ក្រាប​ឱ្យទាន់​ពេល​វេលាផងដែរ ដើម្បី​រក្សា​គោល​នយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ។

ជាក់ស្ដែងទីតាំងលួចបើកល្បែងស្ថិតនៅអគារ​ ថកសិនធ័រ៍ ក្បែរនឹងក្រសួងបរិស្ថាន នៅជាន់ទី២ បន្ទប់លេខ២០៧ ​តាមបណ្ដោយស៊ីសុវត្ថិ ​មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ​មានឈ្មោះ ឆាយ បាននឹងកំពុងលួចបើកល្បែងស៊ីសង​ខុសច្បាប់​ចម្រុះភ្នាល់​ដាក់ធំៗ ​ខណៈម្ចាស់អគារ «ថកសិនធ័រ៍» មិនបានផ្ដល់កិច្ចសហការ ឫអនុញ្ញាត​ឱ្យ​បើក​ល្បែងស៊ីសងនោះទេ ។

ពាក់ព័ន្ធការចោទប្រកាន់នេះ យើងទូរស័ព្ទសុំការបញ្ជាក់ពីឈ្មោះ ឆាយ បានឱ្យដឹងថា មិនមែនរូបលោកបើកនោះទេ ហើយលោកធ្លាប់លេងតាមកាស៊ីណូ ជាមួយម្ដាយអាក្មេងម្នាក់វារាយការណ៍ និងបង្ហោះបណ្ដេញសង្គម តែឥលូវគាត់រវល់រឿងដីធ្លី

ពាក់ព័ន្ធករណីនេះ អ្នកព័ត៌មានយើង បានទាក់ទងទៅ លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន លោក បានឲ្យដឹងថា លោកនឹងស្រាវជ្រាវ ដាក់កម្លាំងចុះបង្ក្រាប៕