អ្នក​កើត​ជំងឺ​ថ្លើម​ប្រភេទ​B ​មាន​សង្ឃឹម​ហើយ​…!​ ដើម​​រុក្ខជាតិ​ម្យ៉ាង​​ ដុះ​នៅ​ក្បែរផ្ទះ​ ​ជា​​ឱសថ​ព្យាបាល​​ដ៏​មាន​ប្រសិទ្ធភាព​ និង​ព្យាបាល​ជំងឺ​ច្រើន​មុខទៀត

778

ភ្នំពេញ ៖ ​​សូម​ប្រិយមិត្ត​ងាក​មក​មើល​ ដើម​រុក្ខ​ជាតិ​ម្យ៉ាង​ ដែល​ដុះក្បែរផ្ទះ ​គឺ​ជា​ឱសថ​​ជួយ​ព្យាបាល​ជំងឺ​ច្រើនមុខ ​ដ៏​មានប្រសិទ្ធភាព​ មិន​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ដើរ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​។

រុក្ខជាតិ​នោះ​ គឺ​ដើម​ប្រក់ផ្លែ តូច​ពិតតែ​គុណប្រយោជន៍​របស់​វា​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ជាច្រើន​ដូចជា​ជួយ​ប៉ូវ​កម្លាំង បំបាត់​ជាតិពុល​ពី​ថ្លើម រលាក​ថ្លើម ព្យាបាល​ជំងឺថ្លើម​ប្រភេទ B រលាក​ពោះវៀន និង​កាត់បន្ថយ​ជាតិ​ស្ករ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ ។​

ដើម​ប្រក់ផ្លែ ជួយ​ការពារ​ការ​ខូច​ថ្លើម​ពី​សារធាតុពុល​ផ្សេងៗ និង​ការសេព​គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្លើម​របស់​អ្នក ។​
ជួយ​កាត់បន្ថយ​ពី​ជំងឺមហារីក​ថ្លើម ដោយ​ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់​យឺត ប៉ុន្តែ​វា​មិន​សម្លាប់​កោសិកា​មហារីក​ដោយផ្ទាល់​ឡើយ ។​
ជួយ​ព្យាបាល​បញ្ហា​រលាក​ពោះវៀន រាគ​មួល រលាក​ថ្លើម រលាក​ផ្លូវ​នោម ឈឺភ្នែក បូស គ្រុនចាញ់ និង​គ្រុនក្តៅ​ជាដើម ។​
ជាពិសេស​ជួយ​កម្ចាត់​ពិស​ចេញពី​ថ្លើម មានគុណ​ប្រយោជន៍​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ ប៉ូវ​ថ្លើម រួមទាំង​អាច​ព្យាបាល​ជំងឺថ្លើម​ប្រភេទ B បាន​លទ្ធផល​ល្អ​ទៀតផង ។​
ដើម​ប្រក់ផ្លែ អាចជួយ​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ជួយ​សម្រួល​ដល់​ការ​បត់ជើងតូច​បាន​ស្រួល ជួយ​បំបាត់​ក្រួស​ក្នុង​តម្រងនោម និង​បន្ថយ​សម្ពាធ​ឈាម ។​
ព្យាបាល​អាការៈ​ក្តៅខ្លួន ដោយ​ដក​ដើម​ប្រក់​ផ្លៃ​លាង​អោយ​ស្អាត ច្របាច់​ក្នុង​ទឹក​ផ្តិល​ផឹក​វា​ល្វីង​មែន​តែមាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​គ្រុនក្តៅ ។​
យើង​អាច​យក​ទាំង​ដើម​ទាំង​ឬ​ស វា​ស្ងួត​ចំនួន​ប្រមាណ ៣០​ក្រាម ដាក់​ដាំ​ជាមួយ​ទឹក ១​កំសៀវ ពិសា ១ ឬ ២​កែវ ក្នុង​មួយថ្ងៃ​សម្រាប់​ជាការ​ការពារ និង​ជំនួយ​សុខភាព ។

ចំពោះ​ស្ដ្រី​ដែល​គ្រុនក្ដៅ ខណៈពេល​មាន​រដូវ​ត្រូវ​យក​ដើម​មក​ចង់​ជា​បាច់ រួច​ដាំទឹក​ផឹក ​ឫ យក​ឫស​ប្រក់ផ្លែ​លាង​ឲ្យ​ស្អាត​បុក​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ស្រា​ច្របាច់​ឲ្យ​សព្វ​យក​ធ្វើជា​ទឹក​ថ្នាំ ពិសារ​ម្ដង​១​ស្លាបព្រា​តែ​។

​​ប្រភព ៖ អ៊ាង សុផល្លែត

 

ចំណែក