ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ប្រកាស​ថា នឹង​រឹបអូស​យក​ម៉ាស​ទាំងអស់​ ឬ​បិទ​ឱសថ​ស្ថាន ​តែម្តង​សម្រាប់​អ្នកលក់​ម៉ាស​ឡើងថ្លៃ​

20

ភ្នំពេញ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ប្រើ​កណ្តាប់ដៃ​ដែក​ថា ​នឹង​រឹបអូស​យក​ម៉ាស​ទាំងអស់​ ឬ​បិទ​ឱសថ​ស្ថាន ​តែម្តង​សម្រាប់​អ្នកលក់​ម៉ាស​ឡើងថ្លៃ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​មានប្រសាសន៍​ ​ ក្នុង​ពិធី​សំណេះ​សំណាល ជាមួយ​គ្រូពេទ្យ​សម្តេច​តេ​ជោ​ ចំនួន​៤២២​នាក់​ប្រឆាំង​ COVID-19​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី​២៥​ មីនា​នេះ ។

សម្តេច​តេជោ បាន​អំពាវនាវ ​ដល់​ ​ប្រជាពលរដ្ឋ​អោយ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ​តាមរយៈ​ត្រូវ​នៅផ្ទះ​ពេល​មិន​មាន​ការចាំបាច់​ផ្ទាល់ខ្លួន ហើយ​ត្រូវ​ពាក់ ម៉ាស់​ ឬ​ប្រើ​ក្រមា​ដើម្បី​ការពារ​ការ​ឆ្លង​ពី​គេ​មក​លើ​យើង ​ឬ​ពី​យើង​ទៅ​រក​គេ ​ហើយ​ការ​ដាក់​ខ្លួន​ឱ្យនៅ​ឯកោ​គឺ​រង​ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត ​ហើយ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ចុះ​ជួយ​មូលដ្ឋាន ​រាប់ទាំង​សមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា​រាជរដ្ឋាភិបាល​ត្រូវ​ទិញ​ក្រម៉ា​ ឬ​ម៉ាស​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​។ ​ហើយ​ទាក់ទង​ នឹង​បញ្ហា​ម៉ាស​នេះ​ សម្តេច​ថា​ នឹង​ឈាន​ទៅ​រឹបអូស​យកចេញ​ពី​ហាង​ទាំងអស់​ ដោយ​សម្ដេច​ថា​ កំពុង​សិក្សា​អំពី​ផ្លូវច្បាប់​សម្រាប់​អ្នក​ដែល​ធ្វើ​ការលក់​ឡើងថ្លៃ​។

ទាក់ទង​នឹង​ការ​ឆ្លង​រីក​រាលដាល​COVID-19​នេះ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញប្រកាស​វេលាយប់​ម៉ោង ២០:៣០​នាទី ​បង្ហាញថា​ សរុប​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ម៉ោង​២១:៣០​ថ្ងៃ​២៤​ខែមីនា ​ឆ្នាំ​២០២០ ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​សរុប​ទាំងអស់​មាន​ចំនួន​៩១​នាក់ ​(​ស្រី​២៤​នាក់ ប្រុស​៦៧​នាក់​)​ក្នុងនោះ ​មាន​អ្នកជា​សះស្បើយ​ចំនួន​៦​នាក់ (​ជនជាតិ​ចិន​១​នាក់​ អង់គ្លេស​១​នាក់ ​និង​ខ្មែរ​ចំនួន​៤​នាក់​)៕

ចំណែក