ពលរដ្ឋខ្មែរ នៅតែអាចចេញពីប្រទេសថៃត្រឡប់មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយថៃប្រកាសបិទ

204

បន្ទាយមានជ័យ ៖ ក្រោយភាគីថៃប្រកាសបិទច្រកអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ពលរដ្ឋខ្មែរនៅតែអាចចេញពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ តែត្រូវបានភាគីថៃនិងកម្ពុជាពិនិត្យយ៉ាងតឹងរឹង ។

ជាក់ស្តែងថ្ងៃទី២៣ នេះមានពលរដ្ឋខ្មែរ ប្រមាណជា៥០០នាក់ ដែលជាប់គាំង ចេញមិនទាន់បន្ទាប់ពីថៃបិទច្រកព្រំដែន ត្រូវបានបញ្ជូនចេញមកបានហើយ ដោយមានការចាំទទួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកគាត់ ហ៊ុលអភិបាលក្រុងប៉ោយប៉ែត និងបានពិនិត្យសុខភាពរបស់ពួកគាត់តាមរយៈ ការវាស់កំដៅ និងណែនាំពីរបៀបថែទាំសុខភាព និងការអនាម័យជាប្រចាំ ដើម្បីបង្ការការឆ្លងជំងឺ Covid-19 ។

គួរបញ្ចាក់ថា មុនការបិទច្រកខាងលើមួយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ មានប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ សរុប ចំនួន ២០២១៧នាក់ ស្រីចំនួន១១៩២៤នាក់ ៕

ដោយ ៖ សេលី

ចំណែក