Connect with us

ព័ត៌មានជាតិ

ម៉ូតូបីគ្រឿងបុកបន្តគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០៥នាក់រងរបួសស្រាល

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្សចំនួន០២នាក់បានរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០៣គ្រឿងបុកបន្តគ្នាពេញទំហឹងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៦.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវដងស្ទឹងសង្កែ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍ក្នុង ស្ថិតក្នុងភូមិរតន: សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២២មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-7908 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឃ្លិចពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AQ-4122បើកបរដោយយុវជនជិះគ្នាបីនាក់មកពីក្រោយស្របទិសគ្នាបានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយម៉ូតូហុងដាឌ្រីមប៉ើងទៅបុកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក PCX ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ 1AN-2932 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ពេញទំហឹងបណ្តាលអោយដួលរងរបួសស្រាលទាំងអស់គ្នា ចំណែកម៉ូតូខូចខាតទាំងបីគ្រឿងផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។