ពីលុយ២០ដុល្លា រហូតទទួលបានជោគជ័យ ក្នុងជីវិតគួរជាទីមោទនៈ

743

សៀមរាប ៖ ក្នុងភាពជាស្ត្រីមេម៉ាយកូន២ មានដើមកំណើតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រឹងប្រែងតស៊ូពីលុយ២០ដុល្លា ដោយដៃម្ខាងធ្វើជាម្តាយផងឪពុកផង និងដៃម្ខាងទៀតប្រកបរបរជាម្ចាស់ហាងកែសម្ភស្សស្ត្រី នៅផ្ទះរបស់ខ្លួន រហូតទទួលបានជោគជ័យ ក្នុងគ្រួសារគួរជាទីមោទនៈ។

ម្ចាស់ហាងអង្គរស្ត្រាប់និងស្បា អ្នកស្រី ឃូយ មរកត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គាត់ទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ គឺ ផ្តើមចេញពីបាតដៃទទេ ដោយខ្លួនជាស្ត្រីមេម៉ាយកូន២ ត្រូវមានភារកិច្ចចិញ្ចឹមកូន ឆ្លៀតធ្វើការងាររកលុយដោយខ្លួនឯង ដើម្បីចិញ្ចឹមកូន និងសន្សំលុយខ្លះយកមកពង្រីកមុខរបរ បន្តិចម្តងៗ ក្នុងហាង អង្គរស្ត្រាប់និងស្បា ដែលមានទទួលស្ត្រាប់ស្បែក ស្ទីម និងឆ្ពុងបែបធម្មជាតិ នៅលំនៅដ្ឋានរបស់ខ្លួន ផ្ទាល់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អ្នកស្រីបន្តថា ដោយសារគាត់ពិបាកចិត្ត ធ្វើឲ្យសម្រស់របស់គាត់មិនសូវស្អាត ទើបគាត់ប្រឹងប្រែងស្រាវជ្រាវ និងសិក្សាបន្ថែម ពីការថែរក្សាសម្ភស្ស ធ្វើឲ្យគាត់មានបទពិសោធន៍ និងអាចឈានទៅដល់ការផលិតធាតុផ្សំផ្សេងៗ តាមបែបធម្មជាតិ ធ្វើឲ្យសម្រស់ស្រស់ស្អាត ។ ដោយសារមានបទពីសោធន៍បែបនេះទើប អ្នកស្រី បានរកធាតុផ្សំ តាមបែបបុរាណខ្មែរ មកកែឆ្នៃ ឲ្យបានកាន់តែល្អថែមទៀត ។ រហូតអ្នកស្រី អាចរៀបចំកន្លែងស្ទីមឆ្ពុង ខាត់ស្បែកបែបធម្មជាតិនេះបាន ។

អ្នកស្រីបន្ថែមថា ផលិតផលដែលអ្នកស្រីធ្វើទាំងនេះ ត្រូវបានបែងចែកជា២ ទី១យកទៅផ្គត់ផ្គង់ក្នុងហាង ទី២យកទៅបែងចែកលក់តាមអនឡាញនៅតាមបណ្តាខេត្តក្រុងទាំងអស់ ។ អ្នកស្រីបានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ខណៈមុខរបរ របស់អ្នកស្រីទទួលបានជោគជ័យទាំងនៅហាង និងនៅផ្នែកលក់តាមអនឡាញ ដោយមួយខែៗ អាចមានប្រាក់ចំណូលមិនតិចជាង៥០០០ដុល្លារ ។ អ្នកស្រីបានបន្តបោះជំហានទៅមុខ បន្ថែមទៀតដោយបានពង្រីកហាង ឲ្យធំថែមទៀត ដើម្បីទទួលអតិថិជនឲ្យបានទាន់ពេល ជាងហ្នឹង។

ចុងក្រោយអ្នកស្រី បានសំណូមពរឲ្យសុភាពនារី ទាំងឡាយដែលមានបញ្ហាសម្រស់និងសុខភាព ផ្សេងៗ អាចមកព្យាបាល និងថែរក្សាសម្រស់ឲ្យស្រស់ស្អាត នៅហាងរបស់គាត់បាន និងឲ្យសុភាពនារីទាំងឡាយស្ទីម ឆ្ពុង និងហូបថ្នាំសសៃខ្ចី អាចបានធូស្បើយបាន ។ ជាងនេះទៅទៀតអ្នកស្រី បានស្នើឲ្យសុភាពនារីទាំងឡាយដែលមានបញ្ហាក្នុងគ្រួសារមិនត្រូវគិតច្រើនទេ ត្រូវគិតរឿងសប្បាយៗខ្លះ ទើបរូបសម្ភស្សនៅស្រស់ស្អាតបានយូរ ៕

ដោយ ៖ អង្គរ

ចំណែក