នុះ! អភិបាលស្រុកបន្ទាយស្រី ព្រមានចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ បើម្ចាស់ដីឡូតិ៍នៅបន្តសកម្មភាព ឈូសឆាយដីព្រៃពុះជាល្វែងលក់

53

សៀមរាប ៖ រឿងធំហើយបន្ទាប់ពីអាជ្ញាធរសមត្ថកិច្ច ចុះហាមឃាត់ក្រុមហ៊ុនពុះដីល្វែង ឈូសឆាយដីព្រៃក្នុងតំបន់អប្សារា អភិបាលស្រុកបន្ទាយស្រីថា នឹងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រសិនបើម្ចាស់ដីឡូតិ៍ នៅតែហ៊ានបន្តឈូសឆាយដោយបំពានដីព្រៃរបស់រដ្ឋតទៅទៀត។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ថ្លែងដូច្នេះ តាមទូរស័ព្ទដល់អ្នកសារព័ត៍មាន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីមានបុគ្គលទៅឈូសឆាយព្រៃ បង្កើតជាគម្រោងពុះដីឡូតិ៍លក់ ដោយគ្មានច្បាប់អនុញ្ញាតិក្នុងតំបន់ហាមឃាត់ ។ លោកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ មន្រ្តីបានចុះទៅពិនិត្យឃើញថា ទីតាំងដីខាងលើនៅក្នុងភូមិសាស្ត្រភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដីនេះស្ថិតក្នុងតំបន់២ ដែលជាដែនគ្រប់គ្រងដោយអាជ្ញាធរអប្សរា ។ ហើយលោកទទួលស្គាល់ថា ពិតជាមានការឈូសឆាយរួចរាល់ប្រហែល៣ទៅ៤ហិកតាមែន តែសកម្មភាពនោះលោកទើបតែដឹង ។ ជាមួយនឹងការចុះទៅពិនិត្យរបស់មន្ត្រី គឺបានហៅម្ចាស់មកធ្វើកិច្ចសន្យាបញ្ឃប់គ្រប់សកម្មភាពទាំងអស់។

អភិបាលស្រុកវ័យក្មេងរូបនេះ បញ្ជាក់យ៉ាងដាច់ខាតថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ចាត់វិធានការចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រសិនបើម្ចាស់គម្រោងដីឡូតិ៍ខាងលើ នៅតែបន្តឈូសឆាយ ឬឈូសឆាយដោយលួចលាក់ក្នុងប្រការណាមួយ។ មិនថាដីនោះវាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ឬក៏ដីស្របច្បាប់នោះទេ តែរាល់ការធ្វើអាជីវកម្មណាមួយ ចាំចាប់ត្រូវសុំច្បាប់ជាមុន។

ទោះបីអាជ្ញាធរស្រុកបន្ទាយស្រី មិនទាន់បង្ហាញថា ម្ចាស់ទីតាំងដីឡូតិ៍ខាងលើជានណា ប៉ុន្តែមន្ត្រីដែលស្ថិតក្នុងហេតុការណ៍ បានឲ្យដឹងថា ម្ចាស់ដីឡូតិ៍ឈ្មោះ ឈិន សំអឿន ភេទប្រុស អាយុ៥៤ឆ្នាំ ។ គាត់គ្រោងឈូសឆាយដីនៅទីនោះ ប្រហែល៤០ហិកតា ប៉ុន្តែពេលនេះទើបឈូសបាន៣ទៅ៤ហិកតាប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហានេះដែរ ភ្នាក់ងារយើងនៅមិនទាន់អាចសុំការស្រាយបំភ្លឺពីលោក ឈិន សំអឿន ដែលអះអាងថាជាម្ចាស់គម្រោងដីឡូត៍ បាននៅឡើយទេ ដោយទូរស័ព្ទចូលប៉ុន្តែអ្នកទទួលឆ្លើយថា ច្រឡំលេខ ។

ស្របគ្នានេះដែរ មានមតិខ្លះបានធ្វើរិះគន់ ទៅលើមន្ត្រីជំនាញ និងអាជ្ញាធរមួយចំនួន ទំនងជាកន្ទេលធំបន្លំដេកហើយ ទើបបណ្តោយឲ្យមានការឈូសឆាយរំលោភដីព្រៃដូច្នេះ ៕

ដោយ ៖ អង្គរ

ចំណែក