លោក​ ឃាន ​សុភារៈ​ ទទួល​ស្គាល់​កំហុស​ឆ្គង ​​បាន​ប្រើ​អំពើ​ហិង្សា​ចំពោះ​​​លោក ណែម រ៉ាវ័ន្ដ ​​​សុំទោស​ដើម្បី​បញ្ចប់​រឿង​

74

ព្រះវិហារ ៖ បើយោង​តាម​លិខិត​សុំទោស ​​បាន​រៀបរាប់ថា ​ ​ខ្ញុំបាទឈ្មោះ ឃាន ​សុភារៈ ​អាយុ៣២​ ឆ្នាំ ​ទីក​ន្លែង​កំណើត ​​ភូមិកណ្ដាល​ ឃុំកំពង់​ប្រណាក​ ស្រុកត្បែងមានជ័យ ​ខេត្តព្រះវិហារ។

ក្នុង​កម្មវត្ថុ ៖ ​ ខ្ញុំបាទ​សុំទោស ​ចំពោះលោក ណែម រ៉ាវ័ន្ដ ភេទប្រុស​ ទីលំនៅបច្ចុប្បន្ន ​ភូមិភារកិច្ចថ្មី​ សង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ ។ ខ្ញុំបាទ​សុំទោស​​ ចំពោះ​លោក​ណែម រ៉ាវ័ន្ដ ​ដោយ​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ ​បាន​ប្រើ​អំពើហិង្សា​​ទៅ​លើ​លោក​​អាស្រ័យ​ហេតុនេះ​ ខ្ញុំបាទ​សុំទោស​​ ចំពោះ​កំហុស​ឆ្គង​​នេះ។ ​ សូម​លោក ណែម រ៉ាវ័ន្ដ ទទួល​នូវ​​ការ​រាប់​អាន​ដោយ​ស្មោះស្ម័គ្រ​អំពីខ្ញុំបាទ។

សូមបញ្ជាក់ថា​ តាមច្បាប់​ព្រះរាជាណាចក្រកម្ពុជា​ ​ បណ្ដឹង​អាជ្ញា បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ថាប័ន​អយ្យការ​ជា​អ្នកចោទ​ប្រកាន់ ​ដើម្បី​ឲ្យ​រឿង​ក្ដី​ព្រហ្មទណ្ឌ​មាន​ចលនា ​បើ​ទោះបី​គូរភាគី​ នៃជំលោះ​សម្រុះសម្រួល​​ត្រូវរ៉ូវគ្នា​ យ៉ាងណាក៏ដោយ ព្រោះ​បណ្ដឹង​អាជ្ញា​ ជា​បណ្ដឹងមួយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​រឿង​ក្ដី​ព្រហ្មទណ្ឌ៕

ចំណែក