រថយន្តយីឌុបពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងម្ខាងស្លាប់ និងម្ខាងទៀតរបួសធ្ងន់ម្នាក់

122

បាត់ដំបង ៖ រថយន្តយីឌុបពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងម្ខាងស្លាប់ និងម្ខាងទៀតរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិ៥ ដែលកំពុងស្ថាបនា  ស្ថិតក្នុងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មន្ត្រីនគរបាល ឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើកើតឡើងរវាង រថយន្តធន់ធំ២គ្រឿង ក្នុងទិសដៅច្រាស់គ្នា  បណ្តាលឲ្យតៃកុងឡានម្នាក់ឈ្មោះ  សាំ ថាន ភេទប្រុស អាយុ៣១ឆ្នាំ ស្លាប់នឹងកន្លែង និង ឈ្មោះ ឈុំ ភារិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តបកំពង់ចាម (របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ខៀវ សុថាត់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តបកំពង់ចាម (របួសធ្ងន់) ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយដែលអ្នកប្រើប្រាស់រថយន្តតែងតែលើកឡើង និងរិះគន់ថា សមត្ថកិច្ចប៉ូលិសចរាចរណ៍ មានស្ទើគ្រប់ផ្លូវមិនថាថ្ងៃឬយប់ ផាកពិន័យតឹងតែងបំផុត តែករណីគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ខេត្តនេះ គឺមានអត្រាកើនឡើងជាលំដាប់ ៕

ដោយ ៖ សាលី

ចំណែក