ក្រុម​ឈ្មួញ​​ឈ្មោះ សា​រុំ , ពៅ និង ជាតិ កំពុង​ដឹក​ជញ្ជូន​​អនុផល​ព្រៃ​ឈើ​ចេញ​​ពី​ខេត្តព្រះវិហារ​ ​បាន​យ៉ាង​រលូន ​​រៀងរាល់ថ្ងៃ​​

419

ព្រះវិហារ ៖ ​បទល្មើសព្រៃឈើ ខេត្តព្រះវិហារ ​ឆ្លងកាត់​ខេត្ត​ កំពង់ធំ នៅ​តែ​បន្ដ​កើត​មាន​ ​ជា​ហូរហែរ​ ​ដោយ​ ​មាន​ការ​​សមគំនិត​ពី​សមត្ថកិច្ច​ តាម​ដងផ្លូវ​ ​ជាពិសេស​សមត្ថកិច្ច​ប៉ុស្ដិ៍ព្រំប្រទល់ ​។

​ជាក់ស្ដែង ​នៅវេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃទី​១៧​ខែធ្នូ ឆ្នាំ​២០១៩​ គេ​ឃើញ​សមត្ថកិច្ច​ចម្រុះ​តាម​គោលដៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ​នៃ​ខេត្ត ព្រះវិហារ​ ​បាន​​ដាក់​បារ៉ា​ស់ នៅ​ចំណុច​ព្រំប្រទល់​នៃ​ខេត្តកំពង់ធំ​ ដើម្បី​ទប់ស្កាត់ បទ ល្មើស​ព្រៃឈើ​ និង​ធនធាន ធម្មជាតិ​យ៉ាង​តឹងរ៉ឹង​។​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​គេ ​បាន​សង្កេត​ឃើញ​ថា​ បទល្មើស​ដឹកជញ្ជូន​ឈើ ​និង​សិប្បកម្ម​កែច្នៃ​ ទ្វារ​បង្អួច ​បាន​កើត​មាន​យ៉ាង​រលូន​ ដោយ​គ្មាន​ការ​បង្ក្រាប ​ទាល់តែសោះ​។​ពាក់ព័ន្ធ​ ទៅ​និង​ការ​បណ្តែត​បណ្តោយ​ឲ្យ​កើតមាន​បទល្មើស​ដឹកជញ្ជូន​ឈើ​យ៉ាង​អានាធិបតេយ្យ​បែបនេះ ​ក៏​មាន​មតិ​ជាច្រើន​លើក​ឡើងថា​ដោយ​សារតែ​មានការ​ឃុបឃិត​គ្នា ​រវាង​សមត្ថកិច្ច​ និង​ក្រុម​ឈ្មួញ​ទាំងនោះ ។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹងថា ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​បទល្មើស​ចេញពី​ភូមិ​ស្វាយ​ដំណាក់ ​ឃុំ រមទម​ ស្រុក​រវៀង​នឹង​ភូមិ​ពើក​ ឃុំ​ពុទ្រា ​ស្រុក​ជ័យ​សែន ​បាន​ដឹក​ឆ្ពោះទៅ​ខេត្តកំពង់ធំ​ ហើយ​បន្ត​ចែក​ចាយ​ទៅ​លក់​នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម ​នឹង ខេត្ត​ត្បូងឃ្មុំ ​ដើម្បី​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ដោយ ខុសច្បាប់​។​ក្រុមឈ្មួញ​ទាំងនោះ ​ត្រូវបាន​គេ​ស្គាល់​ថា ​ទី​១.ឈ្មោះ សា​រុំ ទី ២,ឈ្មោះ ពៅ និងទី៣,ឈ្មោះ ជាតិ ពួកគេ​រស់នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​ ។

ប្រភពដដែល បាន​បន្ដថា ​ក្រុម​ឈ្មួញ​ទាំង​អស់នេះ ​មាន​ខ្នងបង្អែក​យ៉ាង​រឹងមាំ ​នៅក្នុង​ខេត្តព្រះវិហារ ​រងចាំ​ជ្រោមជ្រែង​ពួកគេ​នៅ​ខាងក្រោយ​ ក្នុង​ការ​ប្រមូលទិញ​ឈើ​ប្រណីត ​នឹង​ឈើ​លេខ​១​ នៅ​ចំណុច​ខាងលើ​ដោយ​ខុសច្បាប់ ​ហើយ​ក៏​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួនទៀត​ ​ពួកគេ​ បាន​សហការគ្នា​ដឹកជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​មាន​សមត្ថកិច្ច​ តាម​គោលដៅ​ ដែល​បានដាក់​ប៉ា​រ៉ា​ស់ ​ធ្វើការ​បង្ក្រាប ទាល់តែសោះ​។​

ប្រភព​ ​បាន​បន្ថែម​ថា​ ការដឹកជញ្ជូន​បទល្មើស​ឈើ​ប្រណីត​ នឹង​ឈើ​លេខ​១​ នេះដែរ​មាន​រថយន្ត​សេរី​ទំនើប​ម៉ាក់​ តា​កូម៉ា​ នឹង​ធុន​ត្រា ចាប់ពី​៤ ​គ្រឿង​ទៅ​ ៨ គ្រឿងក្នុង​១​យប់ៗ ​ហើយ​ការ​ដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​នេះដែរ ​គេ​ឃើញ​មាន​រថយន្ត​ម៉ាក ​តាកូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២ A H ៦៩៧០ ​បើក​ពីក្រោយ​ដើម្បី រងចាំ​បិត​គូទ​ ក្រែង​មាន​សមត្ថកិច្ច​ណា​មក​ធ្វើការ​បង្ក្រាប​ ហើយ​ងាយស្រួល​រំដោះ​រថយន្ត​ដឹក​បទល្មើស​របស់​ពួកគេ​ផងដែរ​ ក្នុងនោះ​ ក៏មានរ​ថយន្ដសាំ​យ៉ុង​ដឹក​បទល្មើស​ឈើ​ក្តា​ នឹង​ដឹក​កូន​ក្រឡឹង ​ទាំងថ្ងៃទាំងយប់​ចាប់​១០​គ្រឿង ទៅ​១៥​គ្រឿង​ទៀតផងដែរ។ ពាក់ព័ន្ធព័ត៌មាននេះ អ្នកព័ត៌មានយើង ​មិន​អាចសុំការបញ្ជាក់​ពី​ក្រុមឈ្មួញ​ ដូច​បាន​រៀបរាប់​ឈ្មោះ​ខាងលើនេះ ​​បាននៅឡើយទេ ​។ ​

សូម​បញ្ជាក់​ផងដែរ​ថា ​កន្លងមក​ គណៈកម្មការ​ថ្នាក់​ជាតិ​ បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ នៅតាម​បណ្តា​ខេត្ត​ភូមិភាគ​ឥ សាន្ត ​ហើយ​ក៏បាន​ឃាត់ខ្លួន​មេ​ឈ្មួញ​ធំៗ​មួយ ចំនួន​ផងដែរ​។​ ប៉ុន្តែ​មកដល់ពេលនេះ ​គេ​បាន​កត់សម្គាល់​ឃើញ​ថា​ប​ទ​ល្មើស​ដឹក​ជញ្ជូន​​ឈើ ក្នុង​ទឹក ដី​ខេត្តព្រះវិហារ ​និង​ខេត្តកំពង់ធំ ​បាន​នឹងកំពុង ​តែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ឡើង​វិញ​៕

ដោយ ៖ 068 59 4000 , 015 410 999



ចំណែក