ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជួបសំណេះ សំណាលបងប្អូន កីឡាករទូក”ង”អធិរាជ ឥន្ទ្រីសែនជ័យ បារមីភ្នំស្វាយ
បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ២០ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកីឡាករទូក”ង”អធិរាជ ឥន្ទ្រីសែនជ័យ បារមីភ្នំស្វាយ ដែលជាទូក”ង” តំណាងឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មុនចេញដំណើរទៅប្រណាំងទូក”ង”កងរាជអាវុធហត្ថទូទាំងប្រទេស នៅខេត្តស្វាយរៀង នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នាពេលខាងមុខនេះ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានជូនពរដល់កីឡាករ ទូក “ង” ចំនួន៣៧នាក់ដែលត្រូវត្រៀមចេញទៅប្រកួត សូមឱ្យទទួលបានជ័យជម្នះ នាំជ័យលាភីជូនកងរាជអាវុធហត្ថ ក៏ដូចជាកត្តិយសសម្រាប់ខេត្តបន្ទាយមានជ័យទាំងមូល។
ជាមួយគ្នានោះ៖លោកឧត្តមសេនីយ៍ត្រី ក៏បានឧបត្ថម្ភ ឯកសណ្ឋានជូនដល់កីឡាករ រួមនឹងសម្ភារៈមួយចំនួនផងដែរ៕